News
លុបឯកសារពី Hard Disk មិនឲ្យទាញមកវិញជាមួយនឹងTweakNow SecureDelete
ជាធម្មតា នៅពេលដែលលោកអ្នកលុបឯកសារ ផ្សេងចេញពីកុំព្យូទ័រមានន័យថាលោកអ្នកចង់លុបវាចេញពី hard disk របស់លោកអ្នក ប៉ុន្ដែទោះជាលោកអ្នកចុច delete ឬ shift + delete ឬ លុបចេញពីធុងសម្រាមហើយក៏ដោយធាតុពិត Windows មិនទាន់លុបទិន្នន័យទាំងនោះចេញពី hard disk នៅឡើយទេ គឺវាបានបង្កើត location បណ្ដោះអាសន្នមួយ ដើម្បីផ្ទុកតែប៉ុណ្ណោះ ដែលលោកអ្នកអាចធ្វើការទាញយកមកវិញដោយប្រើ tool របស់ Windows ផ្ទាល់ ឬ តាមរយៈកម្មវិធីផ្សេងៗ ។ ប្រសិនបើលោកអ្នកចង់លុបទិន្នន័យទាំងនោះចេញពី hard disk តែម្ដងនោះសូមសាកល្បងប្រើនូវកម្មវិធី TweakNowSecureDeleteដែលអាចធ្វើការលុបសម្អាតទិន្នន័យពី hard disk មិនឲ្យនៅសល់ឡើយ ទោះបីជាប្រើកម្មវិធី recoveryក៏ដោយ ក៏មិនអាចទាញមកវិញបានដែរ ។១. របៀបលុប file និង folder
ដំបូងសូមបើកកម្មវិធីTweakNowSecureDelete ចុចលើ icon Files& Folders ដើម្បីលុប files ឬ folders
ជ្រើស Add file ប្រសិនបើចង់លុប file
ឬជ្រើស Add folder ប្រសិនបើចង់លុប folder
បន្ទាប់មក select លើ file រួចចុច Delete
ក្រោយពេលចុច delete វានឹងចេញសារដូចខាងក្រោម
សារនេះបញ្ជាក់ថាឯកសាររបស់លោកអ្នកបានលុបចេញពី hard disk រួចរាល់ហើយ
២. របៀបលុបឯកសារនៅក្នុង Recycle Bin
ចុចលើ Recycle Bin រួចចុចលើ Empty Recycle Bin
នៅពេលចេញសារ Process complete នោះឯកសារទាំងអស់ដែលមាននៅក្នុង recycle bin ត្រូវបានលុបចេញបាត់ពី hard disk ដែលមិនអាចទាញយកមកវិញបានទេ ៕
អាចដំណើរការនៅលើ៖ WindowsXP/ Vista/ Win 7
Free Download ទំហំ៖ 1.72 MB
***ដកស្រង់ចេញពី ទស្សនាវដ្ដីអាន ច្បាប់ទី ៣៤ ប្រចាំខែមករា ឆ្នាំ២០១២
Subscribe to:
Posts
(Atom)
0 comments:
Post a Comment